ការវាយតម្លៃបេក្ខភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលពិនិត្យវាយតម្លៃចុងក្រោយឈានដល់ថ្ងៃទី២


កាលពីម្សិលមិញ បេក្ខភាពចំនួន ៩អង្គភាព ក្នុងចំណោមអង្គភាពទាំង២៥ បានធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) រួចរាល់ប្រកបដោយជោគជ័យ។ ព្រឹកនេះ អង្គភាពលេចធ្លោជាងគេទាំងវិស័យអប់រំនិងវិស័យសុខាភិបាល បានបន្តធ្វើបទបង្ហាញនៃភាពជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ជូនគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ក្រោមការដឹកនាំពិនិត្យវាយតម្លៃដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាននៃ គ.វ.ជ.។

សូមជម្រាបថា តំណាងបេក្ខភាពទាំងអស់មានរយៈពេល ៣០នាទី សម្រាប់ការធ្វើបទបង្ហាញអំពីការអនុវត្តនិងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ សម្រាប់កម្រិតរបស់ខ្លួន និងមានពេល ២០នាទីសម្រាប់សំណួរ-ចម្លើយ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១