ឯកឧត្តមតំណាងអគ្គនាយកដ្ឋានពន្ធដារលើកឡើងថា​ “… ដំណើរការនៃការប្រឡងប្រព្រឹត្តិទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាម​ SOP…”


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ដោយជោគជ័យ។​​ ការប្រឡងប្រជែងត្រូវបានរៀបចំឡើងជា៣ ដំណាក់កាល ដើម្បីចម្រាញ់បេក្ខជនដែលមានសមត្ថភាពពិតប្រាកដ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់​ចិត្ត»។ រាល់ការប្រឡងនីមួយៗ តែងតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង ស្ថាប័នសាម៉ី។

នាថ្ងៃប្រកាសលទ្ធផលចុងក្រោយ ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្តល់កិច្ចសម្ភាសន៍ជូនដល់អ្នកសារព័ត៌មាន ដើម្បីបង្ហាញចំណាប់អារម្មណ៍ កិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមុខងារសាធារណៈ និងការសង្កេតនានាទៅលើដំណាក់កាលនៃការប្រឡងទាំង ៣ដំណាក់កាល ក៏ដូចជាការរៀបចំការប្រឡងប្រជែងស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងគោលការណ៍ដែលបានដាក់ចេញ។ ឯកឧត្តម ក៏បានបង្ហាញពីគន្លឹះមួយចំនួន សម្រាប់បេក្ខជនដែលមានបំណងក្លាយជាមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ នាពេលអនាគតផងដែរ។​

សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១