នៅសាលាភូមិន្ទរដ្ឋបាល នាវេលាម៉ោង១០ និង ១៥នាទីយប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល
នៅសាលាភូមិន្ទរដ្ឋបាល នាវេលាម៉ោង១០ និង ១៥នាទីយប់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ សម្រេចលើលទ្ធផលជាប់ស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបញ្ចប់រួចរាល់នាល្ងាចនេះ ក្រោយសម្រេចបានការប្រឡងប្រជែងជ្រើសរើសបេក្ខជនចំនួន ៣លើក ពោលគឺវិញ្ញាសាសរសេរចំនួន ២លើក និងវិញ្ញាសាសួរផ្ទាល់មាត់ចំនួន ១លើក។ កន្លងមក ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើនៅអគ្គនាយកដ្ឋានពន្ធបាន មានបេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ (ស្ត្រី ៣,៣៧៤នាក់) អនុលោមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយត្រូវឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព និងអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
គណៈកម្មការរៀបចំការប្រឡងប្រជែង កំពុងខិតខំរៀបចំការប្រកាសលទ្ធផលជាប់ជាស្ថាពរក្នុងពេលឆាប់ៗនេះ។