ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំអភិវឌ្ឍអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើវឌ្ឍនភាពការងារអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈជាច្រើនរូប។ ក្នុងកិច្ចប្រជុំបានកំណត់ការពិភាក្សាទៅលើរបៀបវារៈចំនួន៤ គឺ៖ ១) តួនាទី និងភារកិច្ចក្រុមការងារ ២) បញ្ហាប្រឈម ៣) នីតិវិធីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ ៤) អត្ថប្រយោជន៍នៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ៕