ក្រោយពីបានប្រឡងប្រជែងជាប់ជាស្ថាពរ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២៣០រូប នឹងទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥


ជាទម្លាប់ក្នុងជំនួបជាមួយជ័យលាភីនីមួយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់បេក្ខជនជ័យលាភីទាំងអស់ បានចែករំលែកនូវបទពិសោធ និងការកត់សម្គាល់នានារបស់ខ្លួន ចេញពីការប្រឡងប្រជែងក្នុងអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ក្នុងនោះ បេក្ខជនជ័យលាភី បានចាប់អារម្មណ៍ជាពិសេសលើដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅកាន់រដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១