សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លី ដែលដកស្រង់ចេញពីវីដេអូករណីសិក្សាស្តីពី អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៣
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
លោកនាយកសាលាបឋមសិក្សាស្វាយជ្រំ ខេត្តស្វាយរៀង ដែលជាម្ចាស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ បានរៀបរាប់ពីឆន្ទៈដ៏មោះមុត ក្នុងការផ្តល់ការអប់រំដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ក្នុងនាមជាគ្រូបង្រៀនម្នាក់។
លោក ចាន់ សំអន បានបង្ហាញការតាំងចិត្តដែលពោរពេញដោយឧត្តមភាពជាមន្ត្រីរាជការថា “នៅពេលដែលខ្ញុំធ្វើជាគ្រូបង្រៀន ខ្ញុំត្រូវតែធ្វើជាគ្រូបង្រៀនល្អម្នាក់ ហើយនៅពេលដែលខ្ញុំបានក្លាយជានាយកសាលា ក៏ខ្ញុំត្រូវតែធ្វើជានាយកសាលាល្អម្នាក់ផងដែរ”។