ក្រសួងមុខងារសាធាណៈ និងមន្ត្រីរាជការទាំងអស់ សូមចូលរួមជាផ្នែកមួយ ដើម្បីសាទរកម្ពុជា សាទរនូវសមិទ្ធិផលដែលមន្ត្រីរាជការ រួមគ្នាជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងសម្រេចបាននូវសមិទ្ធិផលជាច្រើនដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា


ក្រសួងមុខងារសាធាណៈ និងមន្ត្រីរាជការទាំងអស់ សូមចូលរួមជាផ្នែកមួយ ដើម្បីសាទរកម្ពុជា សាទរនូវសមិទ្ធិផលដែលមន្ត្រីរាជការ រួមគ្នាជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងសម្រេចបាននូវសមិទ្ធិផលជាច្រើនដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា។យើងទាំងអស់គ្នាសូមចូលរួមសាទរដល់សមិទ្ធិផលទាំងអស់នេះ និងប្តេជ្ញារួមសហការណ៍គ្នាជាបន្តទៀតដើម្បីដឹកនាំ រុញច្រាញនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។សូមអញ្ជើញចូលរួមព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលប្រារព្ធឡើងនៅវេលាអស្តង្គតនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥ នៅសួនច្បារមុខព្រះបរមរាជវាំង ក្នុងនាមជាខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ និងដំបូលនៃព្រះមហាក្សត្ររបស់យើងអស់គ្នា។សូមអរគុណសម្រាប់រូបភាពនិងវីដេអូរបស់ផលិតករផ្សេងដែលបានផ្តិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍«សាទរកម្ពុជា»។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១