“ការវិភាគមុខងាររបស់យើង មកដល់ពេលបច្ចុប្បន្ន គឺក្នុងគោលបំណងក្នុងការវាយតម្លៃ…ជាដំណើរការនៃការមើលនូវស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើង… ដើម្បីយើងគិតគូរក្នុងក្របខណ្ឌវែងឆ្ងាយទៅចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា”
“ការវិភាគមុខងាររបស់យើង មកដល់ពេលបច្ចុប្បន្ន គឺក្នុងគោលបំណងក្នុងការវាយតម្លៃ…ជាដំណើរការនៃការមើលនូវស្ថានភាពសុខភាព របស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់យើង… ដើម្បីយើងគិតគូរក្នុងក្របខណ្ឌវែងឆ្ងាយទៅចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា។” នេះជាសម្រង់ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះសំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
សូមអញ្ជើញទស្សនា និងស្តាប់សម្រង់ប្រសាសន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន»។