ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា


ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហារដ្ឋសភាធិការធិបតី មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១