យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងជាមន្ត្រីរាជការទាំងអស់ ពិតជាមានមោទនៈភាពដែលបានរួមរស់ក្នុងនាមជាមហាក្រុមគ្រួសារខ្មែរ
យើងទាំងអស់គ្នាក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងជាមន្ត្រីរាជការទាំងអស់ ពិតជាមានមោទនៈភាពដែលបានរួមរស់ក្នុងនាមជាមហាក្រុមគ្រួសារខ្មែរ។ ម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យយើងខ្ញុំទាំងអស់គ្នា សម្រេចបាននូវការងារជាច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើងឆ្ពោះទៅមុខយ៉ាងស្វាហាប់។ យើងទាំងអស់គ្នាចូលរួមសាទរសមិទ្ធផលដែលយើងម្នាក់ៗសម្រេចបាន និងចូលរួមទាំងសាទរនូវអ្វីដែលប្រជាជាតិកម្ពុជា សម្រេចបានជូនប្រជាជនយើងនាពេលកន្លងមក។
សូមអញ្ជើញបងប្អូនសាធារណជន ប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមនៅក្នុងកម្មវិធី«សាទរកម្ពុជា» នាល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ និងរាប់ថយក្រោយដើម្បីឆ្លងឆ្នាំ២០២៤ ចូល២០២៥ នៅសួនច្បារមុខព្រះបរមរាជវាំង ក្នុងនាមជាខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ និងដំបូលនៃព្រះមហាក្សត្ររបស់យើងអស់គ្នា។
ចូលរួមសាទរព្រះរាជាណាចក្រកម្ពុជា និងរួមដំណើរជាមួយគ្នាឆ្ពោះទៅភាពរីកចម្រើន វឌ្ឍនភាព វិបុលសុខ និងសុភមង្គលនៃប្រជាជាតិរបស់យើង៕