សូមអញ្ជើញទស្សនា និងចំណាប់អារម្មណ៍របស់អ្នកសង្កេតការណ៍ចំនួន៣រូបដែលបានចូលរួមក្នុងដំណើរការកំណែសន្លឹកកិច្ចការរបស់បេក្ខជន ប្រឡងប្រជែងជ្រើសរើសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) រយៈពេលមួយថ្ងៃពេញ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល


“នេះជាលើកទី១របស់ខ្ញុំ សម្រាប់បទពិសោធក្នុងការមកចូលរួមសង្កេតការណ៍នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាលនេះ។ មូលហេតុដែលខ្ញុំមកចូលរួមសង្កេតការណ៍នេះ គឺដោយសារតែខ្ញុំចង់ដឹងថា តើមណ្ឌលកំណែដែលក្រសួងមុខងារសាធារណៈបានរៀបចំកំណែនេះ ពិតជាមានភាពសុក្រិតនិងយុត្តិធម៌ ហើយអនុវត្តស្របតាមគោលការណ៍ទាំង៥ ដែលក្រសួងបានដាក់ចេញដែរឬទេ?”។ នេះជាការលើកឡើងរបស់អ្នកសង្កេតការណ៍ ដែលបានមកចូលរួមដោយស្ម័គ្រចិត្តនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

អ្នកសង្កេតការណ៍ គឺជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ រាល់ការប្រឡងប្រជែងនីមួយៗ គណៈកម្មការរៀបចំការប្រឡង តែងអនុញ្ញាតឱ្យមានវត្តមានអ្នកសង្កេតការណ៍អាចចុះឈ្មោះចូលរួមដោយស្ម័គ្រចិត្ត។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១