តាមការគ្រោងទុក បេក្ខជនចំនួន ៥,៦៩៤នាក់ (ស្រី ៣,៣៧៤នាក់) ត្រូវចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ១២:៣០នាទីរសៀលនេះ
បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ សម្រាប់មុខតំណែងមានដូចតទៅ៖
👉មុខតំណែងក្នុងឧបសម្ព័ន្ធទី១៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងឯកទេស មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)។
👉មុខតំណែងក្នុងឧបសម្ព័ន្ធទី២៖ បេក្ខជនត្រូវប្រឡងលើមុខវិជ្ជា ១.ភាសាអង់គ្លេស មានរយៈពេល ១ម៉ោង (ចាប់ផ្តើមពីម៉ោង ១២:៣០នាទី ដល់ម៉ោង ១៣:៣០នាទី) និង ២.សំណួរពហុចម្លើយចំណេះដឹងទូទៅពាក់ព័ន្ធនឹង (១)មុខងារសាធារណៈ ក្រមសីលធម៌វិជ្ជាជីវៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋបាលសាធារណៈ វប្បធម៌ទូទៅ ពលរដ្ឋវិទ្យា ប្រវត្តិសាស្ត្រ ភូមិសាស្ត្រកម្ពុជា អាស៊ាន និងសេដ្ឋកដិច្ច និង (២)ជំនាញពន្ធដានិងគណនេយ្យ មានរយៈពេល ២ម៉ោង (ចាប់ផ្តើមពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី)។
សូមជម្រាបជូនថា ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រព្រឹត្តទៅមានចំនួន ៣ដំណាក់កាល។ ចំពោះបេក្ខជនដែលប្រឡងជាប់លើវិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី២។