សូមណែនាំ អនុគណៈកម្មការផ្គត់ផ្គង់ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល


សូមណែនាំ អនុគណៈកម្មការផ្គត់ផ្គង់ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយមានភារកិច្ច៖

👉 រៀបចំផែនការថវិកា និងមធ្យោបាយគាំទ្រផ្សេងៗសម្រាប់បម្រើដល់ការងារប្រឡងប្រជែង

👉 រៀបចំ និងផ្គត់ផ្គង់សម្ភារៈ មធ្យោបាយដឹកជញ្ជូន និងការគាំទ្រចាំបាច់នានា ទាំងមុនពេលប្រឡងប្រជែង ក្នុងថ្ងៃប្រឡងប្រជែង និងការអនុវត្តនីតិវិធីបន្តរបស់គណៈកម្មការ អនុគណៈកម្មការ និងក្រុមការងារនានា រហូតដល់ថ្ងៃប្រកាសលទ្ធផល

👉 សហការ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង

👉 បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំង របស់គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងគណៈមេប្រយោគ។


សូមអរគុណដល់ប្រធាន អនុប្រធាន និងសមាជិក សមាជិកាទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់ស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពគួរជាទីមោទនៈ ក្នុងគោលដៅផ្តល់សេវាសាធារណៈគាប់ចិត្តជូនបេក្ខជន និងប្រជាពលរដ្ឋ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១