សូមណែនាំ អនុគណៈកម្មការកណ្តាល នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល


សូមណែនាំ អនុគណៈកម្មការកណ្តាល នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ គណៈកម្មការនេះត្រូវបានបង្កើតឡើង ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដោយមានភារកិច្ច៖

👉 រៀបចំត្រៀមសំណុំឯកសារ និងសម្ភារៈពាក់ព័ន្ធនានាសម្រាប់បម្រើឱ្យថ្ងៃប្រឡង រួមទាំងការថតចម្លងវិញ្ញាសា ការរៀបចំបែងចែកវិញ្ញាសា និងសន្លឹកកិច្ចការទៅតាមចំនួនបេក្ខជនក្នុងបន្ទប់នីមួយៗ

👉 រៀបចំបិទផ្សាយកម្មវិធីប្រឡងប្រជែង ប្លង់មណ្ឌលប្រឡង បែងចែកបន្ទប់ លេខបន្ទប់ បញ្ជីឈ្មោះបេក្ខជន ធ្វើប្លង់តុរបស់បេក្ខជន និងបទប្បញ្ញត្តិដទៃទៀតដែលពាក់ព័ន្ធនឹងការប្រឡងប្រជែង

👉 ចាត់ចែងការទទួលយក និងការពិនិត្យផ្ទៀងផ្ទាត់សន្លឹកកិច្ចការរបស់បេក្ខជន ពីអនុរក្សពាក់ព័ន្ធនឹងលេខតុ លេខបនប់ ឈ្មោះបេក្ខជន ចំនួនត្រឹមត្រូវតាមបញ្ជី វត្តមានបេក្ខជន និងពិនិត្យមើលភាពមិនប្រក្រតីនៃសន្លឹកកិច្ចការ(សញ្ញាសម្គាល់ ឬមានការសង្ស័យផ្សេងទៀត)

👉 ប្រមូលរបាយការណ៍ពីអនុគណៈកម្មការនានា និងរៀបចំធ្វើរបាយការណ៍បូកសរុបរួម

👉 បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់គណៈមេប្រយោគ។


សូមអរគុណដល់ប្រធាន អនុប្រធាន និងសមាជិក សមាជិកាទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់ស្រាំ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពគួរជាទីមោទនៈ ក្នុងគោលដៅផ្តល់សេវាសាធារណៈគាប់ចិត្តជូនបេក្ខជន និងប្រជាពលរដ្ឋ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១