“យើងខ្ញុំគោរពដឹងគុណអ្នកជំនាន់មុន ដែលបានលះបង់ ខិតខំប្រឹងប្រែងកសាង អភិវឌ្ឍប្រទេសជាតិពីបាតដៃទទេរហូតបានមកដល់ពេលបច្ចុប្បន្ន
“យើងខ្ញុំគោរពដឹងគុណអ្នកជំនាន់មុន ដែលបានលះបង់ ខិតខំប្រឹងប្រែងកសាង អភិវឌ្ឍប្រទេសជាតិពីបាតដៃទទេរហូតបានមកដល់ពេលបច្ចុប្បន្ន។ […] ដឹងគុណរបស់អ្នកជំនាន់មុនបានលះបង់ ដើម្បីអ្នកជំនាន់ក្រោយ ហើយអ្នកជំនាន់ក្រោយត្រូវថែរក្សាសមិទ្ធផលដែលអ្នកជំនាន់មុនបានកសាង ខំប្រឹងប្រែងរែកពន់ ម្ចាស់ការ ហើយនឹងអភិវឌ្ឍប្រទេសជាបន្តបន្ថែមទៀត។”
នេះជាសម្រង់ប្រសាសន៍ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ៖ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមផងដែរថា ឯកឧត្តមពិតជាមានភាពជឿជាក់លើថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងមុខងារសាធារណៈគ្រប់ៗរូប ដែលអនុវត្តការងារប្រកបដោយឆន្ទៈ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ […] ដើម្បីប្រែក្លាយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកែរៀបចំប្រព័ន្ធរដ្ឋបាលដែលទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ឱ្យក្លាយជាការពិត។