ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា “ការកែទម្រង់ទាំងអស់មកដល់ពេលនេះ ពីអាណត្តិមុនៗ មិនដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ដែលមានចែងដោយច្បាប់នោះទេ”
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបសំនួរទៅកាន់អ្នកសារព័ត៌មានថា “ដំណាក់កាលនេះ ជាដំណាក់កាលដែលយើងប្រមូលទិន្នន័យ ហើយទិន្នន័យណាមួយ មានការជាន់គ្នា ក្នុងក្រសួងតែមួយផង ឬជាលក្ខណៈអន្តរស្ថាប័នផង យើងនឹងដាក់ជូនសម្តេចមហាបវរធិបតី។” […] “ការកែទម្រង់ទាំងអស់មកដល់ពេលនេះ ពីអាណត្តិមុនៗ មិនដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការស៊ីវិល ជាពិសេស សិទ្ធិដែលគាត់ទទួលបាន ដែលចែងដោយច្បាប់” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម៕