គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប នឹងត្រូវបិទបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek

👉 ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធប្រឡង និងដាក់ស្នើរួចរាល់ សូមចូលទៅកាន់គេហទំព័រ sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី។

👉 អនុគណៈកម្មការទទួលពាក្យ និងទទួលស្គាល់បេក្ខជន នឹងបញ្ជីឈ្មោះបណ្តោះអាសន្ន ដើម្បីដាក់ឱ្យបេក្ខជន ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួន តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek ឬស្កេន QR Code ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ១៧:០០នាទី ជាកំហិត។

👉 ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១