ក្រសួងមុខងារសាធារណៈ ដឹកនាំកិច្ចប្រជ៉ំដើម្បីពិភាក្សាលើការរៀបចំតាក់តែងខ្លឹមសារលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ


នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលម្អិតលើសេចក្តីព្រាងសារាចរស្តីពី ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ។

សេចក្តីព្រាងសារាចរដែលលើកយកមកពិភាក្សានេះ គឺជាការពិភាក្សាបន្តកម្រិតបច្ចេកទេសរបស់ក្រសួង ក្រោយពីបានរៀបចំក្នុងកម្រិតបច្ចេកទេសរួចមក។ ជាលទ្ធផលនៃកិច្ចប្រជ៉ំ អង្គប្រជ៉ំបានចូលរួមមតិយោបល់ពីក្រសួង ស្ថាប័នជាច្រើនក្នុងគោលដៅកែលម្អឯកសារលិខិតបទដ្ឋានគតិយុត្តនេះឆ្ពោះទៅកាន់ការដាក់ឆ្លងថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជ៉ំកម្រិតថ្នាក់ដឹកនាំក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១