តើអ្នកដឹងទេ?


បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការពន្ធដារ ឱ្យចូលបម្រើការងារនៅនាយកដ្ឋានថ្នាក់កណ្តាល និងសាខាពន្ធដារខេត្ត-ខណ្ឌ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២៥ ត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ និងជំនាញ៖

👉 នីតិសាស្ត្រ ៖​ ច្បាប់ធុរកិច្ច, ច្បាប់ធុរកិច្ចអន្តរជាតិ, ច្បាប់សាធារណៈ, ច្បាប់អន្តរជាតិ, ច្បាប់ភូមិបាល, ច្បាប់ឌីជីថល និងច្បាប់ទូទៅ

👉 គ្រប់គ្រងធុរកិច្ច ៖ គណនេយ្យ, សវនកម្ម, ពន្ធដារ, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, គ្រប់គ្រង, ទីផ្សារ, អចលនទ្រព្យ, ពាណិជ្ជកម្ម, CPA, ACCA, CAT

👉 រដ្ឋបាលសាធាេរណៈ ៖ រដ្ឋបាលសាធារណៈ, គោលនយោបាយសាធារណៈ, ទំនាក់ទំនងអន្តរជាតិ, សេដ្ឋកិច្ចអន្តរជាតិ, ផ្សព្វផ្សាយ និងទំនាក់ទំនង

បេក្ខជនអាចចុះឈ្មោះប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcstax ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។ ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។


ទាញយកឯកសារ៖ PDF File: ទាញយក | Download 286 KB

ចំនួនអ្នកទស្សនា៖​ 775 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១