តើអ្នកដឹងទេ?
អត្ថបទសង្ខេប៖
ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ រៀននៅសាលាភូមិន្ទរដ្ឋបាល បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ចំនួន ២លើក ដោយទទួលអត្ថប្រយោជន៍រួមមាន៖
១.ក្នុងរយះពេលបណ្តុះបណ្តាលសិស្សត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្អែកតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
២.សិស្សមន្ត្រីក្រមការដែលទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រមន្ត្រីក្រមការ។
៣.សិស្សមន្ត្រីក្រមការដែលជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេល ១២ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ និងផ្តល់ ២ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបាន ចាត់បញ្ចូល ចំពោះអ្នកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបុក២ឆ្នាំ នៃការសិក្សាបន្ថែមនៅឧត្តមសិក្សា និងផ្តល់៣ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាប បំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ចំពោះអ្នកមានបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។
៤.សិស្សមន្ត្រីក្រមការដែលជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេល យ៉ាងតិច ១២ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដោយផ្តល់ថ្នាក់ដូចលក្ខខណ្ឌដែលមានកំណត់ក្នុងចំណុចទី៣ខាងលើ ឬត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ និងផ្តល់ ២ថ្នាក់បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែក លើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។
៥.សិស្សមន្ត្រីក្រមការដែលបានបញ្ជូលក្នុងក្របខណ្ឌមន្ត្រីរាជការរួចហើយ និងទទួលប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធានការិយាល័យ។
ទាញយកឯកសារ៖ PDF File: ទាញយក | Download 6 MB
ចំនួនអ្នកទស្សនា៖ 179 Views