តើអ្នកដឹងទេ?

អត្ថបទសង្ខេប៖


ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់​ ជំនាន់ទី១៣ រៀននៅសាលាភូមិន្ទរដ្ឋបាល បេក្ខជនត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរ ចំនួន ២លើក និងវិញ្ញាសាផ្ទាល់មាត់ ចំនួន ១លើក ដោយទទួលអត្ថប្រយោជន៍រួមមាន៖

១.ក្នុងរយៈពេលបណ្តុះបណ្តាលសិស្សត្រូវបានផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ផ្អែកតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

២.សិស្សមន្ត្រីជាន់ខ្ពស់ដែលទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ នឹងទទួលបានសញ្ញាបត្រមន្ត្រីជាន់ខ្ពស់។

៣.សិស្សមន្ត្រីជាន់ខ្ពស់ដែលជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេលយ៉ាងតិច ១៨ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក ដែលសមស្រប និងផ្តល់៣ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌ ដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល។

៤.សិស្សមន្ត្រីជាន់ខ្ពស់ដែលជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សារយៈពេលយ៉ាងតិច ១៨ខែត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ១១ ដែលសមស្របនឹងផ្តល់ ៣ថ្នាក់បន្ថែមចាបពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ឬត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក និងផ្តល់ ២ថ្នាក់បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។

៥.សិស្សមន្ត្រីជាន់ខ្ពស់ដែលបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការរួចហើយ និងទទួលប្រាក់បំណាច់មុខងារស្មើនឹងអនុប្រធាននាយកដ្ឋាន។


ទាញយកឯកសារ៖ PDF File: ទាញយក | Download 5 MB

ចំនួនអ្នកទស្សនា៖​ 138 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១