ចាប់ពីម៉ោង៥ ព្រឹក ព្រលឹមស្រាងៗ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមរៀបចំវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល


ដូចសព្វមួយដង ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ បានផ្តល់ការណែនាំ លើការតាក់តែងវិញ្ញាសាដើម្បីរៀបចំជាជម្រើសវិញ្ញាសា ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើស និងសម្រេច យកវិញ្ញាសា១ជម្រើសចុងក្រោយ។

ថ្ងៃនេះ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នឹងចាប់ផ្តើមនៅវេលាម៉ោង ៨:០០នាទីព្រឹក ដោយប្រឡងវិញ្ញាសាពហុចម្លើយភាសាអង់គ្លេស ឬភាសាបារាំង និងវិញ្ញាសាពហុចម្លើយចំណេះដឹង។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ចែកចេញជាពីរវេន៖ វេនទី១ ចាប់ផ្តើមនៅម៉ោង ១៤:០០នាទី ដល់ម៉ោង ១៥:៣០នាទី និងវេនទី២ ចាប់ផ្តើមនៅម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:០០នាទី ដោយប្រឡងលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១