អ្នកសង្កេតការណ៍ ១៦៨នាក់ បានចូលរួមតាមដានឃ្លាំមើលរាល់សកម្មភាពក្នុងដំណើរការនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ


រយៈពេលពេញមួយថ្ងៃ ក្នុងគោលដៅ ធានាថាការប្រឡងប្រជែងពិតជាប្រព្រឹត្តិទៅ​ស្របតាមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន ប្រសិទ្ធភាព អ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ចំនួន ១៦៨រូប បានចូលរួមធានាដល់ការប្រឡងប្រជែង ប្រព្រឹត្តទៅតាមគោលការណ៍ដែលបានដាក់ចេញ។ សូមថ្លែងអរគុណសម្រាប់ការចូលរួមក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈទាំងអស់គ្នា។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១