វិញ្ញាសាទី១ និង២បានបញ្ចប់ ហើយដំណើរការវិញ្ញាសាទី៣នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើម


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាប់ឈានដល់ការប្រឡងលើវិញ្ញាសាពហុចម្លើយវប្បធម៌ទូទៅដែលជាវិញ្ញាសាចុងក្រោយ បន្ទាប់ពីបានបញ្ចប់វិញ្ញាសាជំនាញឯកទេស និងវិញ្ញាសាភាសាអង់គ្លេស។

ដើម្បីជានិមិត្តរូបនៃចាប់ផ្តើមវិញ្ញាសានីមួយៗ ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈ បានអញ្ជើញបើកវិញ្ញាសាជូនបេក្ខជន ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និងនេសាទ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១