ថ្ងៃស្អែក គឺជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤
ដូចសព្វមួយដង ក្រុមការងាររៀបចំកំពុងត្រៀមលក្ខណៈ យ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ ដើម្បីឱ្យការប្រឡងប្រជែងប្រព្រឹត្តទៅប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។
សូមបេក្ខជនដែលចូលរួមប្រឡងប្រជែង ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងតាមដានរាល់សេចក្តីជូនដំណឹង ឬព័ត៌មានពាក់ព័ន្ធ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង ផ្សព្វផ្សាយលើបណ្តាញផ្លូវការរបស់ក្រសួងមុខងារសាធារណៈ៕