“ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែបានធ្វើជាគំរូជាប្រចាំរួចមកហើយ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលជារួម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកគាំទ្រដល់ក្រសួង ស្ថាប័នដទៃទៀតក្នុងប្រតិបត្តិការការងារ”


“ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែងតែបានធ្វើជាគំរូជាប្រចាំរួចមកហើយ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈមជាច្រើន ឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលជារួម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកគាំទ្រដល់ក្រសួង ស្ថាប័នដទៃទៀតក្នុងប្រតិបត្តិការការងារ។” នេះជាប្រសាសន៍របស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ លើកឡើងក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៖ កំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃវិស័យសាធារណៈ»។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ លើកឡើងដូច្នេះ​ ដោយបានរៀបរាប់បន្ថែមថា “ក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំការងារកែទម្រង់យ៉ាងមោះមុត ហ្មត់ចត់ ជាពិសេសភាពជាគំរូ ក្នុងការអនុវត្តការពិនិត្យឡើងវិញ និងការវិភាគមុខងារ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី តែងតែធ្វើជាគំរូជាប្រចាំរួចមកហើយ ព្រមទាំងបានដោះស្រាយបញ្ហាប្រឈម និងបញ្ហាស្មុគស្មាញជាច្រើនឈានមកកាន់ស្ថានភាពកាន់តែល្អប្រសើរទាំងការកែទម្រង់ផ្ទៃក្នុងក្រសួង និងការងារកែទម្រង់របស់រាជរដ្ឋាភិបាលជារួម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាអ្នកគាំទ្រដល់ក្រសួង ស្ថាប័នដទៃទៀតក្នុងប្រតិបត្តិការលើការវិភាគមុខងារ។ ជាក់ស្តែង ក្នុងស្មារតី «រៀបចំផ្ទះឱ្យរៀបរយ» ក្រសួងមុខងារសាធារណៈ បានពិនិត្យ វិភាគ និងបានកែលម្អរចនាសម្ព័ន្ធផ្ទៃក្នុងរបស់ក្រសួង ក្នុងអភិក្រម «ពង្រឹងជាជាងពង្រីក» ហើយប្រើប្រាស់ធនធានមនុស្សដែលមានស្រាប់ឱ្យអស់សក្តានុពលដោយប្តេជ្ញាមិនជ្រើសរើសមន្ត្រីថ្មី រហូតដល់ឆ្នាំ២០២៥ ក្រៅពីរង្វង់នៃមន្ត្រីចូលនិវត្តន៍ ឬជ្រើសតែមន្ត្រីបច្ចេកទេសក្នុងបរិវត្តឌីជីថល ផ្អែកលើកិច្ចព្រមព្រៀងការងារ រួមទាំងការងារតូច ធំជាច្រើនទៀត ក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈផង និងការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផង។”

ឯកឧត្តមបន្តថា “ការវិភាគមុខងារ ជាដំណាក់កាលនៃការពិនិត្យមើលស្ថានភាព សុខភាពស្ថាប័ន ដែលយើងអាចមើលឃើញអំពីបញ្ហាប្រឈម ហើយអាចគិតគូរអំពីវិធានការជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថាប័នរបស់យើងកាន់តែប្រសើរ។ ការពិនិត្យឡើងវិញ ការវិភាគមុខងារ ធ្វើឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត និងធ្វើឱ្យស្ថាប័នរបស់យើងមានលក្ខខណ្ឌកាន់តែសមស្របឆ្លើយតបទៅនឹងបរិវត្តកម្ម នៃការប្រែប្រួលផ្នែកនយោបាយ ផ្នែកសេដ្ឋកិច្ច សង្គម បច្ចេកវិទ្យា បរិស្ថាន និងកត្តាផ្សេងៗទៀត។ យើងអាចវិវត្តខ្លួនកាន់តែប្រសើរឆ្ពោះទៅការសម្រេចគោលដៅ ដើម្បីប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលនោះជាចក្ខុវិស័យរបស់យើងទាំងអស់គ្នា។” […] សមិទ្ធផលដែលយើងទាំងអស់គ្នាសម្រេចបានថ្ងៃនេះ នឹងជះឥទ្ធិពលដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងកូនចៅ នាថ្ងៃអនាគត ពោរពេញដោយទំនុកចិត្តចំពោះវិស័យរដ្ឋបាលសាធារណៈ ហើយទទួលបានសេវាសាធារណៈដែលជាទីគាប់ចិត្ត។” ឯកឧត្តមបានបន្ថែម។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១