គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

អត្ថបទសង្ខេប៖


គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបន្តបន្ទាប់។

👉 សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://forms.gle/Ry1E9o72AWzw87R16 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់។

👉 សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ៥០នាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន។


ទាញយកឯកសារ៖ PDF File: ទាញយក | Download 591 KB

ចំនួនអ្នកទស្សនា៖​ 431 Views

ត្រទ្បប់ក្រោយ៖

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១