អត្ថន័យនៃក្បាច់រចនា ប្រទីប «ក្រសួងមុខងារសាធារណៈ» ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤


ប្រទីបក្រសួងមុខងារសាធារណៈ ត្រូវបានរចនាឡើងដោយការរួមបញ្ចូលគ្នានៃរូបសញ្ញារបស់ក្រសួងមុខងារសាធារណៈ និងបន្ថែមរចនាបថលម្អមួយចំនួនទៀត រំលេចដោយភ្លើងពណ៌ដ៏ប្រណីតគួរជាទីចាប់អារម្មណ៍ ដែលមានខ្លឹមសារដូចតទៅ៖

១. រូបសញ្ញាក្រសួងមុខងារសាធារណៈ មានទម្រង់ជារាងពងក្រពើ ពណ៌មាស ដែលមានទទឹងប្រវែង បីភាគបួននៃបណ្តោយ។ នៅចំកណ្តាលមានផ្កាចន្ទន៍ក្បាច់អង្គរ ភ្ជាប់សន្លឹកក្បាច់ភ្លឺរទេសពីរទងរាងស្នែងក្របី តំណាងឱ្យមន្ត្រីរាជការស៊ីវិលទាំងរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ នៅលើក្បាច់ភ្ញីទេស មានជើងពានទ្រសៀវភៅ ដែលតំណាងឱ្យក្បួនច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការអភិវឌ្ឍមន្ត្រីរាជការស៊ីវិល និងមានមកុដរាជ្យមានកាំរស្មីចំនួន២៥កាំ តំណាងឱ្យការគ្រប់គ្រងប្រទេស។

២. ក្រៅពីរូបសញ្ញាក្រសួងមុខងារសាធារណៈ ប្រទីបក៏បានរចនាលម្អបន្ថែមនូវរចនាបថខ្មែរ ជារូបនាគរាជ ក្បាល៥ ដ៏អង់អាចអមសងខាង កំពុងហែលនៅលើផ្ទៃទឹក ដែលជានិមិត្តរូបនៃភាពត្រជាក់ត្រជុំ រុងរឿង និងជានិមិត្តរូបនៃការការពារ និងបន្តថែរក្សាស្នាដៃដែលបានបន្សល់ទុកពីថ្នាក់ដឹកនាំជំនាន់មុន ពិសេសសន្តិភាព និង ការអភិវឌ្ឍជាតិគ្រប់វិស័យ ក្រោមមគ្គុទេសក៍ដ៏ឧត្តុង្គឧត្តមរបស់ រក្រោមមគ្គុទេសក៍ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ បហ៊ុន សែន ប្រកបដោយកតញ្ញូតាធម៌ និងកតវេទិតា និងជំរុញវឌ្ឍនភាពនៃវិស័យមុខងារសាធារណៈឆ្ពោះទៅមុខជាបន្តទៀត ប្រកបដោយភាពជឿជាក់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១