ប្រទីបក្រសួង ស្ថាប័នជាច្រើន រួមជាមួយក្រសួងមុខងារសាធារណៈ កំពុងត្រៀមលក្ខណ:ចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤


ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រារព្ធទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងស្ថាប័ន ជាច្រើន រួមទាំងក្រសួងមុខងារសាធារណៈ បាន និងកំពុងដំឡើងជិតរួចរាល់ស្ថាពរហើយ ស្ថិតនៅបណ្តោយដងទន្លេសាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាម តួលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានអោយដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ព្រមទាំងមានទូកង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក ដែលមានកីឡាករ ចំណុះទូកប្រមាណជាង ២ម៉ឺននាក់៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១