ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព»


ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព»។ ក្រសួងមុខងារសាធារណៈ ពិតជាមានកិត្តិយស និងសេចក្តីរីករាយដែលបានរួមចំណែកក្នុងការផ្តល់នូវព័ត៌មាន ស្តីពីវិស័យមុខងារសាធារណៈ ជាពិសេសការផ្តល់ជូននូវព័ត៌មាន នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលកំពុងបើកទទួលពាក្យក្នុងពេលបច្ចុប្បន្ននេះ។

ក្រសួងមុខងារសាធារណៈ បានចែករំលែកចំណេះដឹង ស្តីពីវិស័យមុខងារសាធារណៈ ជូនដល់យុវជន យុវនារី សិស្ស និស្សិត សាធារណជនដែលបានអញ្ជើញមកកាន់ស្តង់របស់ក្រសួងមុខងារសាធារណៈ និង ការតេស្តសាកល្បងសមត្ថភាព ជាមួយកម្រងសំណួរ ដែលដកស្រង់ចេញពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលកន្លងមក។

សារជាថ្មីម្តងទៀត ក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណដល់យុវជន យុវនារី សិស្ស និស្សិត សាធារណជនទាំងអស់ ដែលបានអញ្ជើញមកទស្សនាពិព័រណ៍ រយៈពេល ២ថ្ងៃនេះ ក៏ដូចជាសូមថ្លែងអំណរគុណសម្រាប់ការអញ្ជើញមកកាន់ស្តង់ព័ត៌មានក្រសួងមុខងារសាធារណៈ។ យើងសង្ឃឹមថា យុវជន យុវនារី សិស្ស និស្សិត និងសាធារណជនទាំងអស់ទទួលបានព័ត៌មានល្អៗ ជាពិសេសចាប់យកឱកាសការងារដែលជាក្តីស្រមៃ និងក្តីប្រាថ្នា សម្រាប់អនាគតរបស់ខ្លួន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១