ក្រសួងមុខងារសាធារណៈ សូមថ្លែងអរគុណដល់បងប្អូន សិស្ស និស្សិត និងសាធារណជនទាំងអស់ ដែលបានអញ្ជើញមកទស្សនានៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤»
ក្រសួងមុខងារសាធារណៈ សូមថ្លែងអរគុណដល់បងប្អូន សិស្ស និស្សិត និងសាធារណជនទាំងអស់ ដែលបានអញ្ជើញមកទស្សនានៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ហើយអញ្ជើញចូលទស្សនានៅក្នុងទីតាំងស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ សម្រាប់ថ្ងៃទី១ យ៉ាងច្រើនកុះករ។
ស្តង់ព័ត៌មាននៃក្រសួងមុខងារសាធារណៈ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ មានចែករំលែកព័ត៌មានផ្សេងៗ ពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈ រួមទាំងខ្លឹមសារនានានៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ព្រមជាមួយគ្នានេះ បងប្អូន សិស្ស និស្សិត និងសាធារណជន ក៏អាចអញ្ជើញមកសាកសួរព័ត៌មានទាក់ទងទៅនឹងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងកំពុងបើកទទួលពាក្យ។ សាធារណជន អាចចូលរួមសាកល្បងសមត្ថភាព តាមរយៈការឆ្លើយសំណួរ ដែលដកស្រង់ចេញពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលកន្លងមក។
សូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន បន្តចូលរួមទស្សនាស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃស្អែកបន្តទៀត នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ G និង H។សូមអញ្ជើញបងប្អូន សិស្ស និស្សិត និងសាធារណជន បន្តចូលរួមទស្សនា «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» និងអញ្ជើញមកកាន់ស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ នៅថ្ងៃស្អែកបន្តទៀត នៅមជ្ឈមណ្ឌលកោះពេជ្រ អគារ G និង H៕