យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណទុក្ខដ៏ក្រៀមក្រំរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ


យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ខៀវ ស៊ីណា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណទុក្ខដ៏ក្រៀមក្រំរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ នាថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយជរាពាធ។

មរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ជាពិសេសបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងឧត្តុង្គឧត្តម សម្រាប់ប្រទេសជាតិ តាមរយៈការកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។

ស្ថិតក្នុងបរិយាកាសដ៏ក្រៀមក្រំបំផុតនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារ សាធារណៈ សូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីយើងខ្ញុំ៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១