សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលមានបំណងសិក្សាវត្តខ្លីៗ


សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលមានបំណងសិក្សាវត្តខ្លីៗ ជ្រាបថា សាលានឹងរៀបចំបើកវគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញដូចខាងក្រោម៖ ១- ប្រព័ន្ធរដ្ឋបាលកម្ពុជា (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង) ២- ការរៀបចំថវិកាក្នុងអង្គភាពសាធារណៈ (សិក្សាអនឡាញ រយៈពេល ៣០ម៉ោង) ៣- ការគ្រប់គ្រងគម្រោង (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង) ៤- ភាសាអង់គ្លេស សម្រាប់កិច្ចការរដ្ឋបាល (សិក្សាផ្ទាល់ រយៈពេល ៣០ម៉ោង)

👉 លក្ខខណ្ឌនៃការបណ្តុះបណ្តាល៖ – មន្ត្រីរាជការក្របខណ្ឌនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ – វគ្គសិក្សាលើមុខវិជ្ជាជំនាញនីមួយៗ ត្រូវរៀបចំដោយមានសិក្ខាកាមពី ២០នាក់ ទៅ៤០នាក់។

👉 វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំជា ៣វេន៖

– ថ្ងៃអង្គារ-ព្រហស្បតិ៍-សៅរ៍ ម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី

– ថ្ងៃអង្គារ-ព្រហស្បតិ៍-សៅរ៍ ម៉ោង ១៧:៣០នាទី ដល់ម៉ោង ២០:៣០នាទី

– សិក្សាថ្ងៃសៅរ៍ ម៉ោង ៨:០០នាទី ដល់ម៉ោង ១១:០០នាទី ម៉ោង ១៨:០០នាទី ដល់ម៉ោង ១៧:០០នាទី និងថ្ងៃអាទិត្យ ម៉ោង ៨:០០នាទី ដល់ម៉ោង ១១:០០នាទី។

👉 ឯកសារភ្ជាប់ចូលក្នុងប្រព័ន្ធមាន៖

– រូបថតទំហំ៤x៦ (ផ្ទៃខាងក្រោយពណ៌ស)

– អត្តសញ្ញាណប័ណ្ណ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត

– លិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតតែងតាំងក្នុងមុខតំណែង។

👉 មន្ត្រីរាជការដែលមានបំណងសិក្សាវគ្គខាងលើសូមចុះឈ្មោះតាមរយៈតំណភ្ជាប់ https://go.gov.kh/era/training24d ឬ QR Code ខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

👉 បញ្ជាក់៖ ១. ការទទួលបានសិទ្ធិចូលសិក្សា បន្ទាប់ពីក្រុមការងារពិនិត្យឯកសាររបស់សិក្ខាកាមត្រឹមត្រូវរួចរាល់ និងផ្តល់ព័ត៌មាន ត្រឡប់ជូនសិក្ខាកាមតាមរយៈអ៊ីមែលរបស់សាមីខ្លួន ដែលបានដាក់ពាក្យ ដើម្បីបង់សេវាដ្ឋបាលសុំសិទ្ធិចូលសិក្សា តាមរយៈគណនីធនាគាររបស់សាលាភូមិន្ទរដ្ឋបាល ហើយបេក្ខជននឹងទទួលបានបង្កាន់ដៃសុំសិទ្ធិចូលរៀន។ ២.ថ្លៃសេវារដ្ឋបាលសុំសិទ្ធិចូលសិក្សាមានកំណត់ក្នុងអ៊ីមែលរបស់សាមីខ្លួន៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១