គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ១០០នាក់ ប្រភេទក្របខណ្ឌ “ក” ចំនួន ៦៩នាក់ និងប្រភេទក្របខណ្ឌ “ខ” ចំនួន ៣១នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកមុខតំណែងជ្រើសរើសមន្ត្រីរាជការ
ស្ថិតនៅ៖ លិខិតបទដ្ឋានគតិយុត្ត, សេចក្តីជូនដំណឹង | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤
អត្ថបទសង្ខេប៖
ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ https://go.gov.kh/era/eco01 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត៕
ទាញយកឯកសារ៖ PDF File: ទាញយក | Download 676 KB
ចំនួនអ្នកទស្សនា៖ 2225 Views