សិក្ខាកាមមកពីទូទាំងប្រទេស មានការសប្បាយរីករាយ និងប្តេជ្ញាចិត្តយកនូវធាតុចូល បទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីសិក្ខាសាលា ទៅកែលម្អអង្គភាពរបស់ខ្លួនឱ្យល្អប្រសើរ
នាយក នាយិកា អនុវិទ្យាល័យទូទាំងប្រទេស តំណាងការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត តំណាងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ដែលជាសិក្ខាកាមនៃសិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ កម្រិតអនុវិទ្យាល័យ មានការរីករាយ និងប្តេជ្ញាចិត្តយកនូវធាតុចូល បទពិសោធន៍ និងចំណេះដឹងដែលទទួលបានពីសិក្ខាសាលា ទៅកែលម្អអង្គភាពរបស់ខ្លួនឱ្យល្អប្រសើរ និងដើម្បីត្រៀមខ្លួនចូលរួមប្រឡងក្នុងកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ នៅឆ្នាំបន្ទាប់ៗទៀត។
សិក្ខាសាលាដែលរៀបចំដោយកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ របស់ក្រសួងមុខងារសាធារណៈ បានរៀបចំឱ្យមានជាបទបង្ហាញ វេទិកាសំណួរ ចម្លើយ និងទស្សនាស្តង់តាំងបង្ហាញពីសមិទ្ធផលនានារបស់អនុវិទ្យាល័យភ្នំយ៉ាត ក្នុងខេត្តប៉ៃលិន ព្រមទាំងដំណើរទស្សនកិច្ចសមិទ្ធផល និងរចនាសម្ព័ន្ធនានារបស់សាលាអនុវិទ្យាល័យភ្នំយ៉ាត ដែលទទួលជ័យលាភីលេខ១ ពីកម្មវិធីវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣។
សូមជម្រាបថា សិក្ខាសាលាចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ ឆ្នាំ២០២៣ កម្រិតអនុវិទ្យាល័យ ប្រព្តឹត្តទៅរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីរួមខេត្តប៉ៃលិន។
#ក្រសួងមុខងារសាធារណ: #ឯកឧត្ដមហ៊ុនម៉ានី #អង្គភាពផ្តល់សេវាសាធារណ:គំរូ #សាលាបឋមសិក្សាភ្នំយ៉ាត #ខេត្តប៉ៃលិន #កែទម្រង់រដ្ឋបាលសាធារណ: #រាជរដ្ឋាភិបាលនីតិកាលទី៧ #មន្ត្រីរាជការស៊ីវិល #វិធានការគន្លឹះទី១ #CivilService #HunMany #CivilServiceReform #PublicAdministrationReform #Reform #យុទ្ធសាស្ត្របញ្ចកោណ #គ្រូបង្រៀនមត្តេយ្យសិក្សា #Education