ការជ្រើសរើសនិងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យកាន់តែចំ មានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់


នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង ដើម្បីរៀបចំព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការជ្រើសរើសនិងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅបន្ទប់ប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធក្រសួងមុខងារសាធារណៈ មានចំនួនសរុប ៥០នាក់។

អង្គប្រជុំបានពិភាក្សាផ្តល់មតិលម្អិតនូវធាតុចូលជាច្រើន ដើម្បីកំណត់កែសម្រួលទៅលើខ្លឹមសារដែលមានចែងនៅក្នុងព្រះរាជក្រឹត្យទៅតាមចំណុចរួមនីមួយៗដែលមាន ៧ជំពូក និង ៤៨មាត្រា។

គួររម្លឹកថា ការជ្រើសរើសនិងគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីរាជការ ដើម្បីជ្រើសរើសមន្រ្តីឱ្យចំគោលដៅដែលមានគុណវុឌ្ឍិ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ ដែលជាតម្រូវការរបស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើការងារនៅក្នុងរាជរដ្ឋាភិបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១