ខេត្តប៉ៃលិនកំពុងទទួលសូមស្វាគមន៍ ការអញ្ជើញដល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ព្រមទាំងលោកគ្រូ អ្នកគ្រូនាយកសាលាកម្រិតអនុវិទ្យាល័យមកពីទូទាំងប្រទេស
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
ខេត្តប៉ៃលិនកំពុងទទួលសូមស្វាគមន៍ ការអញ្ជើញដល់របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ព្រមទាំងលោកគ្រូ អ្នកគ្រូនាយកសាលាកម្រិតអនុវិទ្យាល័យមកពីទូទាំងប្រទេស ដែលនឹងចូលរួមសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅព្រឹកស្អែក។
ទន្ទឹមនឹងការចូលរួមសិក្ខាសាលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាភ្នំយ៉ាតដែលជាអង្គភាពផ្តល់សេវាសាធារណៈគំរូប្រចាំឆ្នាំ២០២៣ ព្រមទាំងនឹងអញ្ជើញជួបថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរសាធារណៈខេត្តប៉ៃលិន ក្នុងថ្ងៃដដែល។