មន្ត្រីមានពិសោធចែករំលែកចំណេះដឹង និងបទពិសោធនៃការអនុវត្តការងារល្អៗជូនគ្នាទៅវិញទៅមក
វគ្គបណ្តុះបណ្តាល តម្រង់ទិស និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ទទួលបានការសាទរ និងពេញចិត្តពីសំណាក់សិក្ខាដែលបានចូលរួម។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណេៈ សូមថ្លែងអំណរគុណ ដល់វាគ្មិនទាំងអស់ដែលបានបង្ហាត់បង្ហាញតម្រង់ទិស និងលើកយកនូវបទពិសោធល្អៗ ក្នុងការបំពេញការងារភារកិច្ចរបស់ខ្លួននាពេលកន្លងមក ជូនដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួម ដើម្បីសិក្សាឈ្វេងយល់បន្ថែមនូវចំណេះជំនាញ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពដែលមានស្រាប់។
វគ្គបណ្តុះបណ្តាលរយៈពេល ១ថ្ងៃពេញនេះ ជាផ្នែកកមួយនៃការបំពេញបន្ថែមលើចំណេះដឹងដែលមានស្រាប់ និងសូមឱ្យសិក្ខាកាមទាំងអស់ ព្យាយាម សិក្សា ឈ្វេងយល់បន្ថែមនៅលើមេរៀនដែលបានបង្ហាញដោយវាគ្មិននាពេលនេះ ដើម្បីទទួលពុទ្ធិថ្មីៗ បទពិសោធន៍ល្អៗ យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទូលបានលទ្ធផលល្អ ស្របតាមការវិវត្តសភាពការណ៍ថ្មីៗ ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ឆ្ពោះទៅកាន់រដ្ឋបាលដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។