កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណ:គំរូ ផ្តល់គុណប្រយោជន៍សម្រាប់ប្រជាជន លើសពីការប្រកួតប្រជែង


ក្រោយក្លាយជាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ អង្គភាពទាំងនោះ នឹងមានឱកាសចែករំលែកបទពិសោធ និងមេរៀននៃការអនុវត្តល្អៗ ជូនអង្គភាពដទៃទៀតមកពីទូទាំងប្រទេស។ ជាផ្នែកមួយនៃសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់អង្គភាពផ្តល់សេវាសាធារណៈគំរូ សិក្ខាកាមដែលជាប្រធានមណ្ឌលសុខភាពមកពីទូទាំងប្រទេស បានអញ្ជើញធ្វើទស្សនកិច្ច និងចុះមើលផ្ទាល់ដល់មណ្ឌលសុខភាពសំរោង ដែលជាជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ វិស័យសុខាភិបាល ឆ្នាំ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ច សិក្ខាកាមទាំងអស់បានការចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមក ជាពិសេស តាមរយៈបទបង្ហាញរបស់ លោកស្រី ប៉ែន យុទ្ធា ប្រធានមណ្ឌលសុខភាពសំរោង។ លោកស្រីប្រធានមណ្ឌលសុខភាព បានផ្តល់ព័ត៌មាន ក៏ដូចជាការចែករំលែកបន្ថែម ទៅលើភាពជាអ្នកដឹកនាំ និងការធ្វើយ៉ាងណាឱ្យមណ្ឌលសុខភាពរបស់លោកស្រី អាចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ លើសពីការប្រឡងប្រជែង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១