ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលរបស់បេក្ខជន សុទ្ធតែបានបង្ហាញថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ មានភាពយុត្តិធម៌ មានតម្លាភាព ហើយអនុញ្ញាតឱ្យបេក្ខជនមានឱកាសចូលរួមប្រឡងប្រជែងម្តងហើយម្តងទៀតជាបន្តបន្ទាប់
ស្ថិតនៅ៖ បណ្ណាល័យវីដេអូ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤
ទន្ទឹមនេះ អាណាព្យាបាល បានបង្ហាញអំពីគុណតម្លៃ និងឧត្តមភាព នៃភាពជាមន្ត្រីរាជការ ដែលជាហេតុនាំឱ្យគាត់ទាំងអស់គ្នាលើកទឹកចិត្ត និងបញ្ជូនកូនៗមកចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការជាបន្តបន្ទាប់។
សូមអញ្ជើញទស្សនាវីដេអូ ការរៀបរាប់របស់អាណាព្យាបាល មកលើតម្លៃនៃភាពជាមន្ត្រីរាជការ និងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។