ព្រឹកនេះ មន្ត្រីរាជការ ដែលជាប្រធានមណ្ឌលសុខភាពនៅទូទាំងប្រទេស បានមកជួបជុំគ្នានៅខេត្តពោធិ៍សាត់ ដើម្បីចែករំលែកព័ត៌មានគ្នាទៅវិញទៅមកពីភាពជាគំរូនៃការផ្តល់សេវាសាធារណៈ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤
ក្នុងពិធីនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកបទពិសោធនៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ របស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៣ កម្រិតមណ្ឌលសុខភាព នៅមជ្ឈមណ្ឌលសិរីមង្គល ក្នុងទីរួមខេត្តពោធិ៍សាត់ ក្នុងពេលបន្តិចទៀត។