លោកជំទាវ តិក កុស្សនា បានលើកឡើងថា “…..បេក្ខជនមួយចំនួន គឺបានដាក់ពាក្យប្រឡងជាបន្តបន្ទាប់ មានបេក្ខជនខ្លះគឺបានចូលរួមប្រឡង ៥ដងមកហើយ……បង្ហាញពីទំនុកចិត្តរបស់បេក្ខជនទៅលើការរៀបចំដំណើរការប្រឡង របស់ក្រសួងមុខងាសារធារណៈ “


ទន្ទឹមនេះ លោកជំទាវ ឃួន វិច្ឆិកា ក៏បានបញ្ជាក់បន្ថែមថា “កន្លងមក ការប្រឡងគឺដំណើរការដោយគោរពតាមគោលការណ៍ ដែលអ្នកចេះគឺជាប់ ដែលមានន័យថាការប្រឡងកន្លងមក គឺរក្សាបាននូវការសម្ងាត់អំពីវិញ្ញាសា ក៏ដូចជាដំណើរការនៃការកែក៏មានភាពសុក្រឹត្យថែមទៀត…..។”

សូមអញ្ជើញទស្សនា និងស្តាប់ការរៀបរាប់អំពីដំណើរការ ការរៀបចំការប្រឡងប្រជែងរបស់ក្រសួងមុខងារសាធារណៈ ដោយលោកជំទាវ តឹក កុស្សនា អនុប្រធានអនុគណៈកម្មការអនុរក្ស និងលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១