ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) បានបញ្ចប់ដោយជោគជ័យ


ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា ទាំង ២វេន រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រមាណ ១០,៥១១អង្គ/នាក់ (ស្រី ៩,០៤៣នាក់) បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាទីបំផុត។

សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូមត្តេយ្យសិក្សា (វិញ្ញាសាសរសេរលើកទី១) ត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។

សូមថ្លែងអំណរគុណ ដល់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យការប្រឡងប្រជែងបញ្ចប់ដោយរលូន តាមការគ្រោងទុក។

សូមបញ្ជាក់៖ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ តទៅ នៅសាលាភូមិន្ទរដ្ឋបាល ទាំងពីរក្រសួងដំណាលគ្នាតែម្តង៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១