ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា វេនទី២ ចាប់ផ្តើម ជាមួយបេក្ខជន ៥,២៦៦នាក់
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា វេនទី២ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាជានិមិត្តរូបដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈមេប្រយោគ។
ការប្រឡងប្រជែងនារសៀលនេះ សម្រាប់វេនទី២៖ ចាប់ពីម៉ោង ១៦:០០នាទី ដល់ម៉ោង ១៨:០០នាទី ប្រើប្រាស់បន្ទប់ចំនួន១២៤ ដែលមានបេក្ខជន ៥,២៦៦នាក់ មកពីខេត្តចំនួន១៣ រួមមាន៖ ខេត្តកំពង់ស្ពឺ, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្តសៀមរាប, ខេត្តកំពត ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តពោធិ៍សាត់, ខេត្តតាកែវ, ខេត្តឧត្តរមានជ័យ, ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។