ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ វិញ្ញាសាទី២ ឈានមកដល់ពេលនេះហើយ
ស្ថិតនៅ៖ ព័ត៌មានទូទៅ, ព័ត៌មាននិងឯកសារ | បង្ហោះដោយ៖ ADMIN-MCS | កាលបរិច្ឆេទ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញកាត់វិញ្ញាសាជានិមិត្តរូប វិញ្ញាសាទី២ ភាសាអង់គ្លេស ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធាន នៃគណៈកម្មការពាក់ព័ន្ធ ព្រមទាំង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។