បេក្ខជនចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) មកពីបណ្តារាជធានី-ខេត្ត ២៣/២៥ នៅទូទាំងប្រទេស បាន និងកំពុងមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ


បេក្ខជនចំនួន ៧២៩នាក់ (ស្រី ១៨៨នាក់) មកពីបណ្តារាជធានី-ខេត្ត ២៣/២៥ នៅទូទាំងប្រទេស បាន និងកំពុងមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដែលនឹងចាប់ផ្តើមនៅម៉ោង ១២:០០នាទីនេះ ព្រមទាំងមានវត្តមានសាច់ញាតិ បងប្អូន មិត្តភក្តិ អាណាព្យាបាល ក្នុងបំណងលើកទឹកចិត្ត និងរង់ចាំគាំទ្របេក្ខជនផងដែរ។

ទន្ទឹមនេះ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល មានការជួយសម្របសម្រួល ការពិនិត្យរកសំណៅឯកសារ និងផ្តល់ព័ត៌មាន ដោយយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងក្រុមការងារនៃអនុគណៈកម្មការជំនាញ។ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំភេសជ្ជៈ ទឹកពិសា និងនំ ក៏ដូចជារៀបចំទីតាំងសមរម្យជូនក្រុមគ្រួសារ បេក្ខជន អង្គុយសម្រាក និងរង់ចាំបេក្ខជននៅខាងក្រៅមណ្ឌលផងដែរ។

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១