តើអ្នកដឹងទេ? បេក្ខជន ៦នាក់ ក្នុងចំណោមបេក្ខជន ៧២៩នាក់ នឹងត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ដើម្បីចូលបម្រើការងារក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយទទួលបានក្របខណ្ឌ“ក”
មន្ត្រីដែលបានជ្រើសរើស នឹងទទួលបានមុខតំណែងជាមន្ត្រីរដ្ឋបាល ចំនួន ៣រូប នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក, វិស្វករសំណង់ស៊ីវិល ចំនួន ១រូប និងស្ថាបត្យករ ចំនួន ១រូប នៃនាយករដ្ឋានផ្លូវលំជនបទ និងមន្ត្រីគ្រប់គ្រងបណ្តាញអ៊ីនធឺណែត ចំនួន ១រូប នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានា របស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ» ១.Telegram (https://t.me/mcsgovkh) ២.Facebook (https://www.facebook.com/CivilServiceCambodia)
👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ» ១.Telegram (https://t.me/CivilServiceNews31) ២.Facebook (https://www.facebook.com/Civil.Service.News)