ការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ត្រូវបានបញ្ចប់រួចរាល់


ណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ចំនួន ១,៣៤៧នាក់។

សូមសាធារណជន និងបេក្ខជនតាមដានការផ្សព្វផ្សាយលទ្ធផលនៃការប្រឡង លើបណ្តាញផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ ទាំង២ គឺ ក្រសួងមុខងារសាធារណៈ (https://www.facebook.com/CivilServiceCambodia) និងព័ត៌មានមុខងារសាធារណៈ (https://www.facebook.com/Civil.Service.News) សូមអរគុណ!

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១