តើអ្នកដឹងទេ? តើសិស្សមន្ត្រីដែលឆ្លងកាត់ការបណ្តុះបណ្តាលនៅ សាលាភូមិន្ទរដ្ឋបាល នឹងទទួលបានការរៀបចំក្របខណ្ឌបែបណា?


👉 សម្រង់ខ្លឹមសារចេញពី មាត្រា១៣_ សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាល ប្រកបដោយជោគជ័យតាមកម្មវិធីសិក្សាក្នុងរយៈពេល១២(ដប់ពីរ)ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដែលសមស្រប និងផ្តល់២(ពីរ)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ចំពោះអ្នកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក២(ពីរ)ឆ្នាំនៃការសិក្សាបន្ថែម នៅឧត្តមសិក្សា និងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់ បញ្ចូល ចំពោះអ្នកមានបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។ សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច១២ (ដប់ពីរ)ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដែលសមស្រប ដោយផ្តល់ថ្នាក់ដូចលក្ខខណ្ឌដែលមានកំណត់ក្នុងវាក្យខណ្ឌទី១ នៃមាត្រា១៣នេះ ឬ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ និងផ្តល់២(ពីរ)ថ្នាក់បន្ថែម លើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។ សូមអានសេចក្តីលម្អិត ព្រះរាជក្រឹត្យ ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅនៃសាលាភូមិន្ទរដ្ឋបាល» សូមអរគុណ!

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១