ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា រយៈពេល ១ថ្ងៃពេញ ដែលមានបេក្ខជន ៤,៣២១នាក់ ត្រូវបានបែងចែកជា ២មណ្ឌល បានបញ្ចប់ទៅដោយរលូន


សន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូនៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ទាំង ២វគ្គ ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង។

សូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ ទាំងក្រុមការងារក្រសួង ទាំងក្រុមការងារពាក់ព័ន្ធទាំងអស់ ចូលរួមគាំទ្រដំណើរការការប្រឡងប្រជែង សម្រេចបានលទ្ធផលគួរជាទីមោទនៈ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដល់បេក្ខជន និងអាណាព្យាបាលទាំងអស់ ដែលបានសហការចូលរួមជាមួយការរៀបចំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។ សូមបញ្ជាក់៖ ដំណើរការកែសន្លឹកកិច្ចការបេក្ខជន នឹងចាប់ផ្តើមនៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ តទៅ នៅសាលាភូមិន្ទរដ្ឋបាល៕

ព័ត៌មានទាក់ទង

© រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ក្រសួងមុខងារសាធារណ: | ឆ្នាំ២០២១